ផ្ទុះ​រឿង​ជម្លោះ​ដីធ្លី​ទៀតហើយ នៅ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ម្ខាង​អះអាង​មាន​ប័ណ្ណ​ក​ម្ម​សិទ្ឋ ម្ខាង​មាន​លិខិតបញ្ជាក់​ភូមិ​ឃុំ​

ខេត្ត​ព្រះសីហនុ ៖ ជម្លោះ​ដីធ្លី ដ៏​រ៉ាំរ៉ៃ មួយ​កន្លែង​នៅ​ភូមិ​ពូ​ធឿង​ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​ពលរដ្ឋ​ប្រមា ណ​៧៧​គ្រួសារ និង​ក្រុហ៊ុន លោក ឧ​កញ្ញ៉ា ឡា​ញ់ ភា​រ៉ា ដែល​មាន​តំណាង ដោយ​លោក ថូ​ឆាំ បាន​អូស បន្លាយ មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​រក​វិធី​ដោះស្រាយ​មិនបាន ដោយសារ​តែ​ភាគី លោក ថូ ឆាំ ប្រាប់ថា ដី​ក្រុមហ៊ុន​មាន ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ប៉ុន្តែ​ភាគី ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ទំនាស់ ជាមួយ​ក្រុមហ៊ុន​អះអាង​ថា​ពួកគាត់ មាន​លិខិតបញ្ជាក់​ភូមិ ឃុំ មិន​ត្រូវ​ហើយក៏​ពុំ​ដែល​បាន​ផ្ទេក​ម្ម​សិទ្ឋ​ទៅ​ណា​ឡើយ​។

​ជុំវិញ​ជំលោះ​ដីធ្លី​នេះ​ផង​ដែរ​បងប្រុស ឈ្មោះ ស៊ុំ សាវុធ និង​ប្រពន្ធ ឈ្មោះ កុល សា​កាន ជា​ប្រជាពលរដ្ឋ ក្នុងចំណោម ប្រជាពលរដ្ឋ ទំនាស់​ដីធ្លី​ខាងលើ បាន​និយាយប្រាប់ ឲ្យដឹងថា រូបគាត់ បាន​ទិញ​ដី ចំណុច ខាងលើនេះ តាំងពី​ឆ្នាំ ២០០៦ មក ម្លេះ ដោយ​ការទិញ​លក់​ដី​ឬ​ផ្ទេរ​កម្មសិទ្ធិ​សុទ្ធសឹង​មានកា​រទ​ទូល​ស្គាល់​ពី​អាជ្ញាធរ​ដែនដី ភូមិ​ឃុំ​បិត​ត្រាំ​ង​ទាំង អស់ ដោយ កន្លងមក មិនដែល មាន​បញ្ហារ អ្វី នោះទេ ប៉ុន្តែរ​មួយ​ប៉ុន្មាន ឆ្នាំ ចុងក្រោយ​នេះ បែរជា​មាន ឈ្មោះ ថូ​ឆាំ មក​ធ្វើការ អះអាងថា រូបគាត់ រូ​ម​និង​ប្រជាពលរដ្ឋ ចំនួន​៧៧​គ្រូ​សារ ផ្សេងទៀត ថា រំលោភ​ដី​របស់​ក្រុមហ៊ុន​ដែល​មាន ប្លង់​កម្មសិទ្ធិ ស្របច្បាប់ ក្រុម ហ៊ុន​របស់ លោក ឧ​កញ្ញ៉ា ឡា​ញ ភា​រ៉ា ទៅវិញ ហើយ ពួកគាត់​ជា​ម្ចាស់​ដី ចាប់​តាំង ពីរ​ពេលនោះ​មក មិន​ត្រូវបាន​គេ អនុញាត្តិ​ឲ្យចេញ​ចូល​ទៅ​ដី​របស់​ខ្លូន​នោះឡើយ​។ អ្វីដែល គួរ កត់សម្គាល់ នោះ កន្លងមក លោក ថូ​ឆាំ ដែល តំណាង ឲ្យ​ក្រុម ហ៊ុន លោក ឧ​កញ្ញ៉ា ឡា​ញ់ ភា​រ៉ា មិនដែល បាន យក​ប្លង់​កម្មសិទ្ធិ ស្រប​ច្បាប់​ដែល​ក្រុមហ៊ុន​មាន​មក​បង្ហាញ​ឲ្យ ប្រជា​ពលរដ្ឋេ​ពាក់ព័ន្ធ បានឃើញ​ម្តង ណា​ឡើយ ជាហេតុ ធ្វើ ឲ្យ បញ្ហារ ទំនាស់​ដី​ចំណុច​ខាងលើនេះ រក​ដំណោះ ស្រាយ មិន​ចេញ​រហូត​មក​។​

​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​នេះ លោក មេ​ធា វី បាន សី​យុទ្ធ តំណាង​ឲ្យ​ភាគី​ខាង ក្រុមហ៊ុន លោក ឧកញ៉ា ឡា​ញ់ ភា រ៉ា បាន​អះអាង​ថា ឯកសារ​ពាក់​ពន្ធ័​ដី​នេះ​គឺ​មាន​គ្រប់គ្រាន់​(​ប្លង់​កម្មសិទ្ធិ​តាំងពីរ ឆ្នាំ ១៩៩៤ មក​ម្លេះ )​ហើយ ដី ត្រូវបាន​ម្ចាស់​ដី​ដើម ផ្ទេរកម្មសិទ្ធិ​លក់​បន្ត បន្ត គ្នា​ចំនួន​៣​តំណ​រូ​ច​មកហើយ​។​

​ចំពោះ​ក្រុមហ៊ុន លោក ឧ​កញ្ញ៉ា ឡា​ញ់ ភា​រ៉ា ជា​ម្ចាស់ កម្មសិទ្ធិ​ចុងក្រោយ (​ទី​៣) បច្ចុប្បន្ន​រាល់​បណ្ណ័​ក្មសិទ្ធិ​ទាំងអស់​ត្រូវាបាន​ផ្ទេរ​កម្មសិទ្ធិ​មក ក្រុមហ៊ុន​លោក ឧកញ៉ា តាម និតីវិធី​ច្បាប់​អស់​ហើយ​ក្នុង​ឆ្នាំ ២០១៨​។​សរុបសេចក្តី​មក លិខិត បញ្ជាក់​ការកាន់កាប់ ឬ​ផ្ទេរសិទ្ធិ ដែល បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មាន​គឺ​សុទ្ធ តែ​នៅលើ​ដី​កម្មសិទ្ធិ​ស្រប់ច្បាប់ របស់​ក្រុមហ៊ុន​ទាំងអស់​។​ហើយ បញ្ហារ​នេះ ក៏មាន ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​មួយចំនួនធំ ក្រោយពី​បាន ពិនិត្យ ឯកសារ​(​ប្លង់​កម្មសិទ្ធិ​)​របស់​ក្រុមហ៊ុន ពួកគាត់​ក៏​បាន សុំ​ដក​ខ្លូន​វិញ​ខ្លះ​ហើយ​និង មិន​ធ្វើ​ការតវ៉ា ទៀត ទេ ហើយ សំរាប់ ទឹកចិត្ត លោក ឧកញ៉ា ឡា​ញ់ ភា​រ៉ា ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ដឹង​កំហុស​លោក ក៏​បាន​ធ្វើការ ដោះ ស្រាយ គោលនយោបាយ​មួយ​ចំនួន ផងដែរ​(​ក្រៅ​ប្រពន្ធ័តុលាការ​) ប៉ុន្តែ​បើ​បងប្អូន​ណា​មិន​មាន​ការ ភ្ញាក់រលឹក ហើយ​នៅតែ ព្យាយាម ធ្វើការ​តវ៉ា​ទាំង បំពាន់​ច្បាប់​គឺ ទុកឲ្យ​តុលាការ​ជា​អ្នក​សម្រេ​ចម្តង​ហើយ ។​

​ដោយ ឡែក សំរាប់ លោក មា​ច ច័ន្ទ មេឃុំ​បិត​ត្រាំ​ង នា​ព្រឹក​ថ្ងៃទី ២៦​ខែតុលា​ឆ្នាំ​២០១៩​នេះ​នៅ​ចំពោះ មុខ អ្នក​សា​ពត៏មាន លោក បាន ធ្វើការ បញ្ជាក់​ផង​ដែរ​ថា​ប្រជាពលរដ្ឋ ចំនួន​៧៧​គ្រូ​សារ បើតាម មើល លើ​ឯក សារ កាន់កាប់​ដីធ្លី របស់​ពួក​គាត់​កន្លងមក​(​មុន​ពេល​រូបគាត់ ឡើង​ជា​មេឃុំ )​គឺ​សុទ្ធតែ​មាន​ការ​ទ​ទូល​ស្គាល់ ពី​អា ជ្ញាធរ​មួលដ្ឋាន​ទាំងអស់ ប៉ុន្តែរ​សំរាប់ ភាគ​គី​ខាង​ក្រុមហ៊ុន បែរជា​មាន​សុទ្ធតែ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ទៅវិញ​សរុប សេចក្តី​មក​រវាង លិខិត​ទ​ទូល​ស្គាល់​ការកាន់កាប់​របស់​ប្រជាពលរដ្ឋ និង​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន គឺ​ភាគច្រើន នៅលើ​ទីតាំង​ដី​តែ​មួយ​។ ហើយ​បញ្ហារ​នេះ កន្លងមក ប្រជា​ល​រដ្ឋ ដាក់​ពាក្យបណ្តឹង សូម​ជួយ​អន្តរា​គម​ន៏​ដោះ ស្រាយ​ដែរ​ប៉ុន្តែរ មិន​អាច​ដោះស្រាយ បាន​ដោយសារ ដី​ពាក់ព័ន្ធ​មាន​ប្លង់​កម្មសិទ្ធិ គឺ​ថ្នាក់​អជ្ញាធរ ឃុំ​បាន​ត្រឹម ធ្វើ របាយ​ការ បញ្ជូន​ទៅ​ថ្នាក់លើ ប៉ុណ្ណោះ​។​