នាយឧត្តមសេនីយ៍ឯកឧត្តម សៅ សុខា អញ្ជើញចុះពិនិត្យសំណង់អគាមន្ទីពេទ្យរមាសហែកនិងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរពេទ្យបង្អែករមាសហែក..

(ខេត្តស្វាយរៀង)៖ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សៅ សុខា អនុប្រធានក្រុម ការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុម ការងារ ចុះជួយមូលដ្ឋានស្រុករមាសហែក បានអញ្ជើញចុះពិនិត្យមន្ទីពេទ្យបង្អែករមាសហែលនិងជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យ និងអ្នកជំងឺដែលកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យបង្អែក រមាសហែក ដោយមានការចូលរួមពីក្រុមការងារនិងប្រតិភូ អមដំណើរជាច្រើននាក់។ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង។ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែកក៏បានពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោរហ៊ុនសែននិងសម្ដេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូររាល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទីណាមានការលំបាកទីនោះសម្ដេចទាំងទ្វេបានចាត់ឱ្យក្រុមការងារចុះដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងបានដោះស្រាយទាន់ពេលវេលាដោយមិនឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។។ក្នុងឱកាសចុះពិនិត្យអគាមន្ទីពេទ្យបង្អែករមាសហែកនិងសាកសួរសុខទុក្ខអ្នកជំងឺដែលសម្រាកព្យាបាលព្រមទាំងបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ។ឯកឧត្តមក៏បានសម្ដែងការអរគុណដល់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសដែលបានជួយចូលរួមជួយឧបត្ថម្ថថវិកានិងសម្ភារៈក្នុងការកសាងអគាមន្ទីពេទ្យរមាសហែកដែលកំពុងនឹងសាងសង់សំដៅធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋយើងទាំងអស់គ្នា។ឯកឧត្តមបន្តទៀតថាក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងទាំងអស់ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អជូនដល់ប្រទេសជាតិក៏ដូចជាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឱ្យប្រទេសជាតិរួមនឹងប្រជាជនមានសុខសន្តិភាពពេញលេញ នឹងត្រូវបន្តកសាងនិងអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំស្រុកក៏ដូចជាកងកម្លាំងទាំងបីប្រភេទជាពិសេសកម្លាំងប្រជាការពារភូមិខិតខំបំពេញតួនាទីក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុករមាសហែកទទួលបានជោគជ័យគ្រប់ពេលវេលាការពារបាននៅភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសនោះដែរឯកឧត្តមក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់មេត្តាទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ។ក្នុងឱកាសជួបសំណេះសំណាលនិងសាកសួរសុខទុក្ខដល់អ្នកជំងឺដែលសម្រាកព្យាបាលនិងក្រុមគ្រូពេទ្យរមាសហែកឯកឧត្តមព្រមទាំងក្រុមការងារក៏បានចែកអំណោយគ្រឿងឧបភោគបរិភោគជូនដល់អ្នកដែលមកសម្រាកព្យាបាលជំងឺព្រមទាំងឧបត្ថម្ភថវិកាដល់អង្គភាពនានាក្នុងមួយអង្គភាពទទូលបានថវិកាមួយលានរៀលនិងក្រុមគ្រូពេទ្យក្នុងមួយនាក់មួយនាក់ទទួលបានថវិកា 10 ម៉ឺនរៀលផងដែរ។