សមត្ថកិច្ច​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ១២ នាក់ ដាវ ៣ ដើម និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​

ខេត្ត​ស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៩ ម៉ោង​១០​និង​១០ នាទី កម្លាំង​សមត្ថកិច្ច​គោលដៅ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និង​បទល្មើស​ព្រហ្មទណ្ឌ ត្រង់​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ធ្វើការ​ត្រួតពិនិត្យ មធ្យោបាយ​ធ្វើដំណើរ ក្នុងនោះ​ឃាត់​ជនសង្ស័យ​ចំនួន​២ នាក់​ធ្វើ​ការសាកសួរ និង​ធ្វើតេស្ត​ទឹក​ម៉ូ​ត្រ ស្វែងរក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន (+)​ជា​មេតំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ។​

​ជនសង្ស័យ​ទាំង ២ នាក់ មានឈ្មោះ​ផន សុ​អាន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​អង្គុ​ញ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត និង​ឈ្មោះ ឃៅ រដ្ឋា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ផ្លុង សង្កាត់​បាទី ក្រុង​បាវិត និង​ដកហូត​សម្ភារៈ​វត្ថុ​តាង​រួមមាន​៖ ម៉ូតូ ០១ គ្រឿង ទូរស័ព្ទដៃ ០២ គ្រឿង​។​

​បន្ទាប់​មក​ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាពពី​បក្សពួករ​បស់​ខ្លួន នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង​១៥,១០ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់រោទិ៍ និង​កម្លាំង​ប៉ុស្តិ៍​ស្វាយ​តា​យាន បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ១០ នាក់ បន្ថែមទៀត ដែល​ស្នាក់នៅ​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ជនសង្ស័យ​មាន​ឈ្មោះ​៖
១-​ឈ្មោះ ឃ្លាំង ភី​ពិសិដ្ឋ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​
២-​ឈ្មោះ កុយ ធឹ​ម​ថៃ​ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ​
៣-​ឈ្មោះ ស៊ុន សេង​ហាក់ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​
៤-​ឈ្មោះ​ឈឿន រដ្ឋា​ម៉ា​ន្នី​ខាំ​ឈី​ត ភេទ​ប្រុស អាយុ ២០ ឆ្នាំ​
៥-​ឈ្មោះ ស ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ​
៦-​ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ​
៧-​ឈ្មោះ ហុន យុ​ត ភេទ ប្រុស អាយុ ២០ ឆ្នាំ​
៨-​ឈ្មោះ ម៉េន សំណាង​ហៅ​ពៅ ភេទ​ប្រុស អាយុ ២២ ឆ្នាំ​
៩-​ឈ្មោះ ពេជ្រ សុផាត ភេទ ប្រុ​t​ស អាយុ ១៨ ឆ្នាំ​
១០-​ឈ្មោះ មាស សំ​ភាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ​

​ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​នគរបាល​ធ្វេី​ការដកហូត​សម្ភារ​វត្ថុតាង​រួមមាន​៖
-​ម៉ូតូ​ចំនួន ០៤ គ្រឿង​
-​ទូរស័ព្ទដៃ ០៤ គ្រឿង​
-​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន ០៣ ដើម​
-​ដែក​អក្សរ​T ចំនួន ០១
– សម្ភារ​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយចំនួនទៀត​

​ជនសង្ស័យ​ទាំង​១២ នាក់ កសាង​សំណុំរឿង​បញ្ជូួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី ៕