ឯកឧត្តម លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី អញ្ជើញ​ជា​អ​អធិបតីភាព​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​

(​ព្រៃវែង​)៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៤២៣​នាក់ បាន​បន្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង​អំណោយ​ថ្នាំពេទ្យ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤,៧៨៩​នាក់ (​បួន​ពាន់​ប្រាំពីរ​រយ​ប៉ែតសិប​ប្រាំបួន​នាក់​) នៅ​វិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន ភូមិ​លឹង្គ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ព្រមទាំង​មាន​អាហារ​សាមគ្គី​នំ​បញ្ចុក ចែក​ជូន​អាហារសម្រន់​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ​ដឹកនាំ​ឯកឧត្តម លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ក្រោម​អធិបតី ឯកឧត្តម ហ៊ឺ បា​វី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ដោយ​មាន​ការចូលរួម​សហការ​ពី​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់ស្ពឺ និង​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ តាមរយៈ​លោក​ជំទាវ ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង តាមរយៈ​ឯកឧត្តម ឌុ​ច គន្ធា អភិបាលរង​ខេត្ត​ព្រៃវែង លោក​វេជ្ជបណ្ឌិត តេង បញ្ញា​រិទ្ធ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង លោក ភុ​ន សម្ផស្ស អភិបាល​ស្រុក​ព្រះស្ដេច ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​គឺ​លោកគ្រូ​-​អ្នក​គ្រូពេទ្យ របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង ស​.​ស​.​យ​.​ក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ។​

​ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ជំងឺ​ទូទៅ មាន​វះកាត់​ខ្នាត​តូច ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម ព្យាបាល​របួស វាស់​ចង្វាក់បេះដូង​

​ផ្នែក​ប្រព័ន្ធ​ប្រសាទ​(​ផ្នែក​ឆ្អឹង​និង​ខួរក្បាល​)​ព្យាបាល​ដោយ​បំបាត់​ការឈឺ​ចុកចាប់​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ទ្រី ធី ឯកទេស​ព្យាបាល​ទូរ​ទៅ​ប្រពន្ធ័​ប្រសាទ​ពិសេស​ខួរក្បាល ជា​អនុប្រធាន​ក្រុម លោក ទ្រី គីម​ស្រ៊ាង ជា​អនុប្រធាន​និង​លោក​គ្រូពេទ្យ​អ្នក​គ្រូពេទ្យ​ជាច្រើនរូប​ទៀត​។ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា ក្នុង​រយៈពេល​ឈាន​ចូល​ឆ្នាំ​ទី​៨ (​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៩) គិត​ចាប់ពី​ថ្ងៃ​បង្កើត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៩៧​លើក​ហើយ ដោយ​មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចូលរួម​ចំនួន​៤,២៧៥ នាក់ (​បួន​ពាន់​ពី​រយ​ចិបសិប​ប្រាំ​នាក់​) ហើយ​បាន​ពិនិត្យ និង​ព្យាបាល​ព្រមទាំង​ចែក​ថ្នាំ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​បាន ចំនួន​៤៦៩,៦០៩​នាក់ (​សែសិប​ប្រាំមួយ​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំមួយរយ​ប្រាំបួន​នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន​៣១៧,៧១៦​នាក់ (​សាមសិប​មួយ​ម៉ឺន​ប្រាំពីរ​ពាន់​ប្រាំពីរ​រយ​ដប់​ប្រាំមួយ​នាក់​) ក្នុង​១៩​រាជធានី​ខេត្ត​។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ គឺ​ដោយសារតែ​មាន​ការគិត​គូរ ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ​ណែនាំ និង​ចង្អុលបង្ហាញ​ប្រកប​ដោយ​ស​មានធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល ដើម្បី​អោយ​សកម្មភាព​ម​នុស្ស​ធម៌​នេះ កើតមាន​ក្នុង​ន័យ​ចង់​ឃើញ​ជន​រួម​ជាតិ​មាន​សុខភាព​ល្អ ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់​នេះ​កើតចេញ​ពី​ការតស៊ូ ការបូជា​លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ពេលវេលា និង​ស្មារតី​របស់​វិរ​ថ្នាក់ដឹកនាំ​របស់​យើង ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បិតា​សន្តិភាព​នៃ​កម្ពុជា ដែល​បាន​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាជន ដោយ​សម្តេច​មាន​ទេពកោសល្យ​ពី​កំណើត ដឹកនាំ​ប្រទេសជាតិ​ចេញពី​ផេះផង់ នៃ​របប​មហន្ធការ​ឲ្យមាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ មាន​ការផ្សះផ្សា​បង្រួបបង្រួម ជាតិ មាន​ស្ថិរភាព​ជាតិ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ​។​

​ដូច​សព្វដង​ដែរ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ស្វាគមន៍ និង​ត្រេកអរ​ឥតឧបមា​ចំពោះ​ការចុះពិនិត្យ​ព្យាបាល​នេះ ហើយ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ និង​សូម​គោរព​ជូន​ពរ​បង​ប្រធាន និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ទាំងអស់​សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លាត​ឡើយ និង​ប្តេជ្ញា​រួបរួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជានិច្ច​និរន្ត​ន៍​៕