លោក​មេឃុំ​ជ្រុង​ព​ពេល បាន​ណែនាំ​ដល់​មន្ដ្រី​ពាន់​ព័ន្ធ​ក្រោម​ឱវាទ បន្ត​ពង្រឹង និង​បង្ក្រើត​ការយកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការងារ​

​ឃុំ​ជ្រុង​ព​ពេល ៖ លោក សំ​រឿ​ជា​មេឃុំ​ជ្រុង​ពពេល​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ បន្ត​ពង្រឹង និង​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការងារ​បង្កា បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ គ្រប់​រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការទទួល​ពាក្យបណ្ដឹង សំណើរ សំណូមពរ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​…

​នៅ​ព្រឹក​ថ្ងៃ​ពុធ 6​កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​04 ខែ​កញ្ញា ឆ្នាំ​២០១៩ សាលាឃុំ​ជ្រុង​ព​ពេល បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលឃុំ ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក មេឃុំ​ជ្រុង​ព​ពេល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជ្រុង​ពពេល​នឹង​ប្រជា​កា​ពារ​ភូមិ​គ្រប់​គោលដៅ​ទាំងអស់​។​

​ជា​លទ្ធផល នៃ​កិច្ចប្រជុំ​ខាងលើនេះ លោក សំ​រឿ​ជា​ប្រធាន​អង្គប្រជុំ​បាន​ធ្វើ​ការណែនាំ និង​ដាក់​ផែនការ​អនុវត្ត លើ​ការងារ​សំខាន់ៗ​មួយចំនួន រួមមាន​៖
-​បន្ត​ពង្រឹង និង​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​បង្កា បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​
-​បន្ត​តាមដាន កំណត់​មុខសញ្ញា និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន
-​បង្ក្រាប​ឲ្យបាន​គ្រប់​រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស អំពើ​ជួញដូរ​ផ្លូវភេទ
-​ការទទួល​ពាក្យបណ្ដឹង សំណើរ សំណូមពរ​សុំ​កិច្ច​អន្តរាគមន៍​បន្ទាន់​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន នៅក្នុង​មូលដ្ឋាន
-​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ អនាម័យ​តាម​ដងផ្លូវ​នឹង​រក្សា​ការពារ​ទ្រ​ពស​ប្បា​ត្តិ​របស់​ប្រជា​ពលរដ្ធ​ដូចជា​កង់​ម៉ូតូ​ឡាន​នៅក្នុង​វត្ត​អា​រ៉ា​ម​ក្នុង​កម្មវិធី​បុណ្ណ​ភ្ជុំបិណ្ណ​នេះ​
-​និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត ។​

​គូសបញ្ជាក់​ជូន​ផងដែរ​ថា​៖ កន្លង​មក​រដ្ឋបាល​ឃុំ​ជ្រុង​ពពេល​បាន​ទទួល​ជោគជ័យ​ស្ទើរ​គ្រប់​ករណី​បង្ក្រាប​បទល្មើស ដូចជា ករណី​លួច ឆក់ ប្លន់ បទល្មើស​គ្រឿងញៀន ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ តាមរយៈ​វិធានការ​ជាក់ស្តែង ក៏ដូចជា​វិធានការ​របស់​កម្លាំង​ជំនាញ​ផងដែរ ៕