បើក​វគ្គ​បណ្ដុះបណ្ដាល​វិធីសាស្ត្រ សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​

(​ហូជីមិញ​): ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៩ វគ្គ​បណ្ដុះបណ្ដាល​វិធីសាស្ត្រ សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត ក្រោម​អធិបតីភាព​ឯកឧត្តម ជ្រីម ឆេង​លីម ទីប្រឹក្សា និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន​កម្ពុជា និង ឯកឧត្តម Luu Dinh Phuc (​លីវ ឌិញ​ហ្វ៊ូក​) អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សារព័ត៌មាន នៃ​ក្រសួង​ព័ត៌មាន និង​ទូ​រគ​មនាគ​ម​វៀតណាម ព្រមទាំង​លោក Tu Luong (​តឺ លឿង​) អនុប្រធាន​មន្ទីរ​ព័ត៌មាន​ទីក្រុង​ហូ​ជី​ម៉ិញ និង​លោកគ្រូ អ្នកគ្រូ​បង្គោល​២​រូប និង​សិក្ខាកាម​កម្ពុជា​ជាច្រើនរូប​ទៀត នៅ​សណ្ឋាគារ Rang Dong ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ។​

​ឯកឧត្តម លីវ ឌិញ​ហ្វ៊ូក​(Luu Dinh Phuc) អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សារព័ត៌មាន នៃ​ក្រសួង​ព័ត៌មាន និង​ទូ​រគ​មនាគ​ម​វៀតណាម បាន​លើកឡើង​ថា​: វគ្គ​បណ្ដុះបណ្ដាល​នា​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​បាន​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​នៃ​ការសរសេរ​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន​កម្ពុជា និង​វៀតណាម ។ ម្យ៉ាងទៀត​វា​ជា​ការ ចូលរួម​ផ្លាស់ប្តូរ​យោបល់​បទពិសោធន៍​នៃ​ការសរសេរ​ព័ត៌មាន និង​ចុះ​យក​ព័ត៌មាន របស់​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​វៀតណាម ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ។​

​ឯកឧត្តម​ក៏​បាន​បន្តទៀតថា​: វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​តាមរយៈ​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ក្រសួង​ព័ត៌មាន​និង​ផ្សព្វផ្សាយ​វៀតណាម បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា​តាំងពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ដើម្បី​ពង្រឹង​ជំនាញ​អ្នកសារព័ត៌មាន​កម្ពុជា​ឲ្យ​កាន់តែខ្លាំង​ដូច​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ផងដែរ ។​

​ឯកឧត្តម ជ្រីម ឆេង​លីម ទីប្រឹក្សា និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួង​ព័ត៌មាន​កម្ពុជា បាន​ថ្លែង​ឲ្យដឹង​ដែរថា​: វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ថ្មី​បន្ថែម​មួយទៀត សម្រាប់​បង្កើន​នូវ​ចំណេះដឹង​វិជ្ជាជីវៈ​សារព័ត៌មាន ក្នុង​សម័យ​ទំនើប​ជី​ឌី​ថ​ល ពិសេស​របៀប​នៃ​ការសរសេរ​នូវ​អត្ថបទ​ព័ត៌មាន​បែប​ស៊ើបអង្កេត ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​នេះ អ្នកសារព័ត៌មាន​កម្ពុ​ជា នឹង​កាន់តែ​មាន​សមត្ថភាព​ក្នុង​ការសរសេរ​បែប​ស៊ើបអង្កេត និង​រាយការណ៍​ព័ត៌មាន ពី​ព្រឹត្តិការណ៍​ផ្សេងៗ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ជាង​មុន ដែល​នឹង​អាចឈាន​ទៅ​បំរើ​បាន​នូវ​ប្រយោជន៍​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​ឯកឧត្តម ជ្រីម ឆេង​លីម បាន​បន្តថា​: នៅពេល​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ពាក់ព័ន្ធ​ក្នុង​ការសរសេរ​បែប​ស៊ើបអង្កេត​នៅពេល​ព្រឹត្តិការណ៍​ភ្លាមៗ យើង​មិន​អាច​ដឹង​ឬ​យើង​បាន​ប្រភព​គ្រប់​ជ្រុងជ្រោយ​យើង​បាន​ឆ្លងកាត់​វគ្គ​បំណន​នេះ​កុំ​ឲ្យ​យើង​មាន​ការច្រឡំ​ទៀត​បញ្ហា​
-​ទី​១ យើង​មាន​ប្រភព​ព័ត៌មាន​ដើម្បី​សរសេរ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​មិន​ឲ្យ​ប្រឈមមុខ​ផ្លូវ​ច្បាប់​ថា​យើង​ពាក់ព័ន្ធ​ជាមួយនឹង​បទ​បរិហារកេរ្តិ៍​ចេះតែ​សរសេរ​មិន​ច្បាស់​ទៅ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​អ្នក​ដទៃ​បញ្ហា ។​
-​ទី​២ ទៀត​ភាន់ច្រឡំ​ការងារ​សម្ថ​ត​កិច្ច​របស់​ប៉ូ​សីស​ជួនកាល​វិធី​សរសេរ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ព្រំដែន​កំណត់​អ្នកសរសេរ​ព័ត៌មាន​ដើម្បី​យកចំណេះ​ធ្វើជា​គ្រូ​បង្គោល​ចែករំលែក​នៅក្នុង​ស្ថាប័ន​របស​ខ្លួន ៕