លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចាត់បញ្ជាឲ្យលោក ចាប ឌីណា ចុះត្រួតពិនិត្យទីតាំងឆ្នោតអនឡាញ(ឆ្នោតខ្មែរ)

ភ្នំពេញ)៖ នៅថ្ងៃទី​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១៤,០០នាទី​រសៀល​ តាមការបញ្ជាផ្ទាល់ពីលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានចាត់លោក​ ចាប​ ឌីណា​ នាយក​រដ្ឋ​បាលខណ្ឌដូនពេញ​ ចុះត្រួតពិនិត្យទីតាំងឆ្នោតអនឡានញ​ ប្រភេទឆ្នោតខ្មែរ(ឆ្នោតឡូតូ)​ដែលមានទីតាំងនៅក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ។

ជាក់ស្តែងក្រុមការងារពិនិត្យឃេីញមានកុំព្យូទ័រមិនដំណេីរការចំនួន ០៨គ្រឿង​ ទូរទស្សន៍​ធំ០១​គ្រឿង​ ទូរទស្សន៍​ខ្នាតតូចចំនួន ០២គ្រឿង​ ខ្នាតមធ្យមចំនួន ០១គ្រឿង​ និងទូរទស្សន៍ដែលបង្ហាញលទ្ធផលឆ្នោត ០៨គ្រឿង​ (កំពុងដំណេីរការ) ដោយឡែក​ Monitor ចំនួន០៤គ្រឿង​(មិនដំណេីរការ)។

សូមបញ្ជាក់ថា៖​ ទីតាំងឆ្នោតនេះមានច្បាប់អាជីវកម្មពីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ៕