នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ ២០២២នេះ

ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជួបប្រជុំជាមួយលោកជំទាវ​ ឱ​ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ដេីម្បីជួបសម្តែងការគួសម​ និងពិភាក្សាការងារ​មួយចំនួនជុំវិញវឌ្ឍនភាពនៃដំណេីរការចាក់វ៉ាក់សាំងនារយះពេលកន្លងមក​ ក្នុងនោះក៏បានពិភាក្សាអំពីកិច្ចសហការទៅលេីការរៀបចំពន្លឿនការចាក់សាំងការពារជំងឺកូវីដ១៩​ ចាប់ពីដូសទី១​ ដល់​ ដូសជម្រុញ​ ជូនដល់ប្រជាពលរដ្ឋ​ និងកម្មករកម្មការិនីដែលកំពុងបំពេញការងារនូវតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តស្វាយរៀង​ ឲ្យបានឆាប់ស្របពេលដែលជំងឺបំប្លែងថ្មីប្រភេទអូមីក្រុងកំពុងមានការឆ្លងរាល់ថ្ងៃជាបន្តបន្ទាប់​ ។

កិច្ចប្រជុំពិភាក្សានេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​អភិបាលរងខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ និងប្រតិភូអមដំណរលោកជំទាវមួយចំនួនទៀតផងដែរ។