
ល្បែងស៊ីសងមួយកន្លែងនៅក្នុងភូមិបាវិតកណ្ដាលកំពុងបើកលេងយ៉ាងពេញបន្ទុកតែសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះបង្រាបហាក់មើលមិនឃើញទៅវិញ!
(ស្វាយរៀង)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាមាន ល្បែងសុីសងគ្រប់ប្រភេទកំពុងបើកលេង ទទួលអតិថិជនចូល លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យបន្ទាប់ពីបិតមួយរយៈដោយសារជំងឺកូវិដ ១៩ (COVID19 ) ដែលមានទីតាំងនៅតាមផ្លូវ(ជាតិលេល១ដែលមានផ្លាកយីហោ 8888នឹង168)ស្ថិតនៅក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិត។
ទោះបីជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការបើកសាលារៀន Ktv មង្គលការ និងកម្មវិធី ផ្សេងៗ អោយជួបជុំគ្នា ក៏ដោយតែកុំភ្លេចវិធានការទប់ស្កាត់ ជំងឺកូវីដ១៩ និងជំងឺសាយភាយថ្មី(អូមីក្រុង)បីកុំនឹងបីការពារ បែរជាម្ចាស់បទល្មើសល្បែងសុីសងទាំងនោះ ផ្គើននិងអានុសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន ទៅវិញ ឬ មួយម្ចាស់បនល្បែងទាំងនោះបានសែនព្រេន ទៅសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋានទាំងនោះទេដឹង ទើបបណ្តែតបណ្តោយ អោយលេងយ៉ាងសុខស្រួលបែបនេះ ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងទៀតថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់និងក្រុងហាក់បីដូចជាបណ្តែតបណ្តោយឲ្យម្ចាស់បទល្មើសល្បែងសុីសងគ្រប់ប្រភេទពីរកន្លែងនេះបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ។
គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំងនិងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។ យោងតាមមាត្រា ៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចែងថាអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។
ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែមាន ជំនឿនឹងកំពុងរងចាំមើលចំណាត់ការរបស់ លោកលឹមសៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិតនិងលោកវសេនិយ៍ទោអែមសុវណ្ណារិទ្ធអធិការនគរបាលក្រុងបាវិតនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះបែបណា? ពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងក្រុងបាវិតបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕