កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ…

នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤,៣០នាទីរសៀល​នៅរដ្ឋបាលខណ្ឌដូនពេញមានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញក្រោមអធិបតីភាព​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ។
+ក្នុងរបៀបវារៈ​ ៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ។
២-ការងារពង្រឹងវិធានការគ្រប់គ្រងទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ប្រភេទអូមីក្រុង ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ និងជម្រុញការងារចាក់វ៉ាក់សាំង ។
ក.ការផ្សព្វផ្សាយវិធានសុខាភិបាលតាមមូលដ្ឋាន
ខ.ការពិនិត្យប័ណ្ណចាក់វ៉ាក់សាំងតាមភោជនីយដ្ឋាន
គ.ពិនិត្យទីតាំងអាជីវកម្ម
៣-ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម (ការឈឺចោរកម្ម លួច ឆក់ ប្លន់) រាយការណ៍ ដោយ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ។
៤-ការងារបង្ក្រាប និងទប់ស្កាត់ ករណីល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ ។
៥-របាយការណ៍ស្តីពីទីតាំងរបស់អតិថិជនអគ្គិសនីកម្ពុជា ដែលត្រូវបានចោរលួចសម្ភារៈក្នុងឆ្នាំ២០២១
៦-ការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ
នៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។
៧-ការងារផ្សេងៗ
៨-មតិចូលរួមរបស់អង្គប្រជុំ
៩-មតិបូកសរុប ដោយៈ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ។