ប្រជុំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួលសាលា អំពី​លក្ខណៈសម្បត្តិ​ទាំង ៩ យ៉ាង​របស់​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព នៅ​ភូមិ​ទួលសាលា​

​នៅ​ព្រឹក​ថ្ងៃទី​១០.០៨.២០១៩ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រុង​ព​ពេល បាន​ប្រជុំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួលសាលា អំពី​លក្ខណៈសម្បត្តិ​ទាំង ៩ យ៉ាង​របស់​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ជា​ពិសេស​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ច្បាប់​ចរាចរណ៍​ផ្លូវគោក អំពើហិង្សា​ក្នុង​គ្រួសារ ព្រមទាំង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការថែរក្សា​ទ្រព្យសម្បត្តិ និង​ការ​ទុកដាក់​ម៉ូតូ​ឱ្យបាន​ត្រឹមត្រូវ​មាន​សុវត្ថិភាព ហើយ​នៅ​ជិត​ខ្លួន​បំផុត​ជាពិសេស​ពេល​កំពុង​បាច​ជី​ដាក់​ស្រែ​ចំការ​នៅ​រដូវវស្សា ។​

​ពិធី​នេះ​ដែរ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក សំ រឿ មេឃុំ​ជ្រុង​ព​ពេល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុសេនីយ៍ទោ ហាស់ សារិទ្ធ នាយប៉ុស្តិ៍​(​ស្ដីទី​) លោក​អនុសេនីយ៍ទោ សៅ ភ​ត្រា នាយរង​ប៉ុស្តិ៍ លោក នាង សារ៉េត អនុ​ភូមិ​ទួលសាលា សរុប​វត្តមាន​ចូលរួម ៣៧ នាក់ ស្រី ២៦ នាក់ ៕