ឈ្មោះផេ បានដាក់បរ៉ាវក្នុងឡូ៣ដែនដីអភិរក្សអាជ្ញាធរពាក់ព័ន្ធមិនហ៊ានធ្វើការបង្ក្រាន!

(ខេត្តបាត់ដំបង):បទល្មើសនេសាទបរ៉ាវក្នុងតំបន់អភិរក្សឡូ៣ កោះប៉ាល់ ទ្រនុំជ្រឹង រហាល ឃុំកោះជីវាំង ស្រុកឯកភ្នំឈ្មោះផេ មេកញ្ច្រែងនិងបក្សពួក បានដាក់យ៉ាងច្រើនកន្លែង សហគមន៍និងលោកឆាយសំអុលនាយសង្កាត់ជលផលកោះជីវាំងបិតភ្នែក បើកដៃឲ្យប្រព្រឹត្តយ៉ាងរលូនមិនហ៊ានបង្ក្រាបឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាពេលពួកគាត់ទៅដាក់មង រាយសន្ទូច លាន់ ឡើនៅចំណុចកោះប៉ាល់ ទ្រនុំជ្រឹង ត្រូវបានលោកផេ ស្តីបន្ទោសនិងគំរាមហៅគេចាប់ លោកផេមិនឲ្យប្រជាពលរដ្ឋធ្វើនេសាទក្បែរកន្លែងគាត់ដាក់រ៉ាវឡើយ។ចំពោះអ្នកដាក់បរ៉ាវជាកូនកញ្ច្រែងឬអ្នកពឹងពាក់ឲ្យលោកផេរត់ការបង់ជូនស្ថាប័នផ្សេងៗក៏លើកឡើងថាលោកផេធ្វើអ្នកបោះមេបង់សមត្ថកិច្ចប្រមូលពីអ្នករ៉ាវស៊ីលើក្រោម មិនតែប៉ុណ្ណោះអ្នកដាក់រ៉ាវពីខាងក្រោមគាត់ ដាក់មិនបានត្រីឡើយ ដោយលោកផេ បិតទំនាបអូរ បិតព្រែកមិនឲ្យត្រីធ្លាក់ចុះដល់កន្លែងពួកគាត់នេសាទឡើយ។លោកផេ គាត់អ៊ុងអាត់ខ្លាំងដោយអាងមានបងប្អូនធ្វើការនៅសហគមន៍ ជាមួយជលផលសង្កាត់កោះជីវាំង និងត្រូវជាក្មួយរបស់មេភូមិកំពុងប្រហុកផង។

ប្រជាពលរដ្ឋបញ្ជាក់ថាចំណុចកោះប៉ាល់ ទ្រនុំជ្រឹងជាតំបន់អភិរក្ស ឋិតក្រោមការគ្រប់គ្រងរបស់សហគមន៍ភូមិថ្វាងនិងសហគមន៍ភូមិកំពុងប្រហុកនិងក្រោមការគ្រប់របស់សង្កាត់ជលផលកោះជីវាំង ដូច្នេះហេតុអ្វីបានជាលោកឆាយ សំអុល នាយសង្កាត់ជលផលកោះជីវាំងមិនបង្ក្រាបទុកឲ្យលោកផេធ្វើព្យុះភ្លៀងបែបនេះឬក៏ត្រូវថ្នាំសន្តំលោកផេហើយ។
ចំណែកលោកផេ បានអះអាងថាគាត់រកស៊ីត្រឹមត្រូវមិនមានសមត្ថកិច្ចណាហ៊ានមកបង្ក្រាបកាប់បរ៉ាវលោកឡើយ។