
អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២នៃសាលាបឋមសិក្សាហ៊ុនសែនភូមិក្រូច.
(ជ្រុងពពេល): នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
ថ្ងៃនេះ លោកសំរឿមេឃុំជ្រុងពពេលបានអញ្ជើញជាធិបតីភាពក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំ២០២២(សាលាបឋមសិក្សាហ៊ុនសែនភូមិក្រូច) នៅក្នុងឃុំជ្រុងពពេលស្រុករំដួល ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោកមេឃុំជ្រុងពពេល លោក មេភូមិ លោកនាយកសាលាលោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនរូបទៀត។
ថ្លែងនៅក្នុងអង្គកម្មវិធីទាំងមូលលោកមេឃុំបានមានប្រសាសន៍ថា សូមបងប្អូនកូនក្មួយទាំងអស់ដែលជាសិស្សានុសិស្សត្រូវខិតខំរៀនសូត្រដែលជាទំពាំងស្នងឬស្សីថ្ងៃអនាគតទៅមុខរបស់ប្រទេសជាតិទាំងមូលនិងយកចិត្តទុកដាក់រៀនសូត្រតាមលោកគ្រូអ្នកគ្រូពន្យល់។
ឆ្លៀតក្នុងឱកាសនោះ លោកមេឃុំបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនកូនក្មួយសិស្សានុសិស្សទាំងអស់ដោយក្តី នឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
ជាកិច្ចបញ្ចប់លោកមេឃុំបានណែនាំឲ្យបងប្អូនសិក្សានុសិស្សទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នាអនុវត្ត នូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានភ្ជាប់ភ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសមាន ការថយចុះយ៉ាងណាក៏ដោយ។(សូមអរគុណ)