ពិធី​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​ស្ម័គ្រចិត្ត និង​សិស្ស​រៀន​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​ស្រុក​ឈូក​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​សុក្រ ២​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន​ស្ម័គ្រចិត្ត និង​សិស្ស​រៀន​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩ ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន សុីម៉ន អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្រុក​ឈូក ដងទង់ និង​ជុំ​គី​រី សរុប​ប្រមាណ ១៧០០ នាក់​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​បណ្ឌិត ប៉ែន​ស៊ីម៉ន បាន​ឧបត្ថម្ភ​ថវិកា សរុប ៨៩,២៥០,០០០ រៀល ដល់​សិស្សានុសិស្ស សរុប ១,៥៧៧​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ៥​ម៉ឺន​រៀល និង​លោកគ្រូ​អ្នកគ្រូ​ចំនួន ១០៤​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ១០​ម៉ឺន​រៀល និង​លោក​ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ ថវិកា​សរុប ១,០៦០,០០០​រៀល ដល់ កង​ម្លាំង​ន​រគ​បាល កងរាជអាវុធហត្ថ ប្រជា​ការពារ​ចំនួន ៣៨​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន ២​ម៉ឺន​រៀល និង ក្រុម​គ្រូពេទ្រ ៦​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា ៥​ម៉ឺន​រៀល​៕