ពិធី​វេរ​ទាន និង​ទេយ្យទាន​ចំណាំ​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​ចំនួន ៩ វត្ត ដាំ​កូន​ឈើ និង​សម្ពោធ​ឆ្លង​បុ​ស្បបុក និង​អភិសេកព្រះ​បរម​រូប ព្រះករុណា​ព្រះមហា​បរមសុក​ត​បាទ ជ័យវរ្ម័ន​ទី​៧ ស្ថិត​ក្នុង​វត្ត​ទួល​អង្គញ់ ឃុំ​ដូង ស្រុក​រមាស​ហែក​

​ខេត្ត​ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកជំទាវ ឈុន ណា​រី ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម សៅ សុខា ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាស​ហែក ឯកឧត្តម គឹម ធា សមាជិក​ព្រឹទ្ធសភា រួមទាំង​មន្ត្រីរាជការ​ស្រុក​-​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​នានា ក្នុង​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ពិធី​វេរ​ទាន និង​ទេយ្យទាន​ចំណាំ​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​ចំនួន ៩ វត្ត ដាំ​កូន​ឈើ និង​សម្ពោធ​ឆ្លង​បុ​ស្បបុក និង​អភិសេកព្រះ​បរម​រូប ព្រះករុណា​ព្រះមហា​បរមសុក​ត​បាទ ជ័យវរ្ម័ន​ទី​៧ ស្ថិត​ក្នុង​វត្ត​ទួល​អង្គញ់ ឃុំ​ដូង ស្រុក​រមាស​ហែក ក្រោម​ការចាត់ចែង​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯកឧត្តម អគ្គ​បណ្ឌិត សភា​ចារ្យ អូន ព័ន្ធ​មុន្នី​រ័ត្ត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកជំទាវ អ៉ឹម ប៉ូ​លីកា​។​

​សូម​ជម្រាប​ជូន​ថា ទេយ្យទាន​ចំណាំ​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​ចំនួន​៩​វត្ត រួម​មាន​វត្ត​ទួល​អង្គញ់ វត្ត​ឈើ​ទាល វត្ត​ដូង វត្ត​ពោធិ៍​សិរី វត្ត​ជា​ធា​ច វត្ត​ត្រពាំង​ស្លា វត្ត​ត្រពាំង​ធំ វត្ត​ធ្មា និង​វត្ត​ភូមិ​ក្រូច​៕